khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំសមាជិក សមាជិកាគណៈកម្មការទី៣ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញពិនិត្យស្រះទឹកក្រាំងលាវ និងសាលាដំណាក់ នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
     
    ចែករំលែក ៖

    ដោយពិនិត្យឃើញស្ថានភាពសាលាដំណាក់ក្មេងវត្តមានសភាពចាស់ទ្រុឌទ្រោម និងឆ្លើយតបទៅនឹងសំណូមពររបស់គណៈកម្មាធិការ អាចារ្យវត្ត ប្រជាពលរដ្ឋ និងរដ្ឋបាលឃុំរវៀង នៅវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណៈកម្មការទី៣ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងតំណាងប្រជាពលរដ្ឋនៅក្នុងឃុំរវៀង ព្រមទាំងពិនិត្យស្រះទឹកក្រាំងលាវ និងសាលាដំណាក់ដែលបានជួសជុលរួច។
    សាលាដំណាក់នេះ ជាកន្លែងសម្រាកបណ្តោះអាសន្នរបស់អ្នកដំណើរឆ្លងកាត់ និងជាកន្លែងទីជួបជុំរបស់ប្រជាពលរដ្ឋក្នុងភូមិ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ ភ្នំពេញ-តាកែវ ស្ថិតនៅក្នុងមូលដ្ឋានភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានទំហំ១១មx៨ម ដែលឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួនកសាងនៅក្នុងឆ្នាំ១៩៩៧ មានរយៈពេល២៨ឆ្នាំមកហើយ។
    នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានចែកផ្លែទន្លាប់ចំនួន៣៩០ផ្លែ ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាជនដែលបានអញ្ជើញមកចូលរួមផងដែរ។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា